ក្តៅៗ៖ ជនជាតិចិនម្នាក់យកកូនកាំបិតនិងកាំបិតតំាងតោ កាប់ចាក់លើខ្លួនឯង រងរបួសធ្ងន់ ដោយមិនទាន់ដឹងមូលហេតុ..

0
20
Loading...

ភ្នំពេញៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ ២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា នៅក្នុងភោជនីយដ្ឋានជីនសៀន។ មានករណីដ៏រន្ធត់មួយ ដោយបុរសជនជាតិចិនម្នាក់ បានយកកាំបិតប៉័ងតោ
កាប់មកលើខ្លួនជាច្រើនកាំបិត ដោយមិនដឹងមូលហេតុ បណ្ដាលឲ្យរងរបួសធ្ងន់

នេះបើយោងតាមចុងភៅ ធ្វើការនៅក្នុងភោជនីយដ្ឋាន ជីនសៀន បានឲ្យដឹងថា បុរសជនជាតិចិន បានចាក់ខ្លួនឯងជាច្រើនកាំបិតនេះ ជាភ្ញៀវបានចូលមកភោជនីយដ្ឋានជីនសៀន។ មួយសន្ទុះក្រោយមក ក៏បានយកកាំបិតប៉័ងតោ យកកាប់មកលើខ្លួនឯងជាច្រើន កាំបិតរួចក៏បានយកកាំបិតចុងស្រួច ចាក់លើខ្លួនទៀត បណ្ដាលឲ្យរងរបួសធ្ងន់។ ពេលនេះសមត្ថកិច្ច កំពុងតែធ្វើការអន្តរាគមន៍។
ចំណែកឯបុរសជាជនជាតិចិន នោះគឺកំពុងតែសំងំ នៅក្នុងភោជនីយដ្ឋានជីនសៀន នៅឡើយ៕

បញ្ចេញយោបល់
Loading...