ជួយស៊ែរជូនពរ ពួកគាត់ផង!!! ទោះបីនៅវៀតណាមពិតមែន តែនារីខ្មែរម្នាក់នេះ នៅតែជ្រើសរើសឈុតខ្មែរមកគ្រង ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន..

0
25
Loading...

វៀតណាមៈ កាលពីពេលថ្មីៗនេះ មានសារព័ត៌មានវៀតណាមមួយបានចុះផ្សាយពីកញ្ញា ម៉ូលី ចរិយា ដែលជានារីជនជាតិខ្មែរ រស់នៅលើទឹកដីវៀតណាមម្នាក់ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងថ្ងៃភ្ជាប់ពាក្យ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។


សារព័ត៌មានវៀតណាម បាននិយាយយ៉ាងដូច្នោះថា កញ្ញា ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង ក្រោយពីបានគ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណី នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ មុខមាត់ ក៏ដូចជារូបរាង ស្នាមញញឹមរបស់នាងក៏ស្អាតទន់ភ្លន់ ប្រៀបបាននឹងសម្រស់បវរកញ្ញាយ៉ាងដូច្នោះដែរ។ ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានលេចនូវពាក្យសរសើរដល់រូបនាងជាច្រើន ដែលមានរូបឆោមស្រស់ស្អាតបែបនេះ ជាពិសេសនៅពេលស្លៀកពាក់ក្នុងឈុតប្រពៃណីខ្មែរតែម្តង រីឯអ្នកខ្លះទៀតក៏បានជូនពរនាងនៅក្នុងថ្ងៃ សិរីមង្គលផងដែរ ៕

បញ្ចេញយោបល់
Loading...