របៀបធ្វើ ស៊ុបមាន់ម្រេចខ្ចី (មានវីឌីអូ)

0
266
Loading...

គ្រឿងផ្សំ

សាច់មាន់ (ហាន់ជាដុំៗធំល្មម)
ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)
ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)
ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)
ទឹក ១លីត្រ
ម្សៅស៊ុប ២០ក្រាម
ប៊ីចេង កន្លះស្លាបព្រាបាយ
ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ
ទឹកត្រី ៣០មីលីលីត្រ
ស្ករ កន្លះស្លាបព្រាបាយ
ម្រេចខ្ចី ៣០ក្រាម (គ្រាប់)
ប្រេងស្វាយចន្ទី ៣០មីលីលីត្រ
ប្រេងឆា
ពពុះសណ្តែកបំពង
បន្លែ (ផ្សិត ត្រកួន ស្ពៃ ….)
នំបញ្ចុក

របៀបធ្វើ

ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ម្រេច(បុក) ឆាបួនប្រាំត្រឡប់សឹមដាក់ការ៉ុត ឆាឆាបួនប្រាំត្រឡប់ទៀត សឹមចាក់ទឹក។
ដាក់ម្សៅស៊ុប ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកត្រី ស្ករ ម្រេច(គ្រាប់) និងប្រេងស្វាយចន្ទីចូលកូរអោយសព្វទុកអោយពុះ។
ពេលទឹកពុះដាក់សាច់មាន់ រំងាសអោយឆ្អឹនសឹមដាក់បន្លែ ពពុះសណ្តែក ទុកអោយពុះជាកាស្រេច៕

+++ ពេលទទួលទាន ដាក់នំបញ្ចុកក្នុងចាន រួចដួសទឹកស៊ុបដាក់ពីលើជាការស្រេច៕

អ្នកស្រី សុគន្ធារី

បញ្ចេញយោបល់
Loading...