របៀបធ្វើ ចាហ៊ួយផាស៊ិន (មានវីឌីអូ)

គ្រឿងផ្សំ ទឹក ២១០មីលីលីត្រ ផាស៊ិន ១-២ ផ្លែ ស្ករ ៤ស្លាបព្រាបាយ ម្សៅចាហ៊ួយ ៣ស្លាបព្រាបាយ របៀបធ្វើ ដាក់ទឹកក្នុងឆ្នាំង ពុះផាស៊ិនជាពីរ រួចឆ្កិះសាច់ដាក់ក្នុងប្រដាប់ស្រោះ សង្កត់យកទឹក។ ដាក់ស្ករ និងម្សៅចាហ៊ួយចូលក្នុងទឹក រួចកូអោយរលាយស្ករ និងម្សៅចាហ៊ួយ បន្ទាប់មកដាំអោយពុះទុកអោយត្រជាក់។ យកទឹកចាហ៊ួយចាក់ក្នុងពុម្ភ រួចដាក់ក្នុងទូទឹកកក ឬទុកអោយរឹងប្រហែល ៣ទៅ៤ម៉ោងជាការស្រេច៕ https://youtu.be/durIu5XLQ78 អ្នកស្រី សុគន្ធារី

របៀបធ្វើ មីឆាគ្រឿងក្នុង

គ្រឿងផ្សំ គ្រឿងក្នុងជ្រូក (ថ្លើម បេះដូង ក្រលៀន) ៣ខាំ មី ២កញ្ចប់ ប្រេងឆា ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាកាហ្វេ ប៊ីចេង កន្លះស្លាបព្រាកាហ្វេ ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ ខ្ទឹមបារាំង ១ខាំ (ហាន់ធំៗ) ស្ពៃតឿ ២ខាំ ផ្សិតក្រៀម (តាំទឹកអោយរីក) ខ្ទឹមសចិញ្រ្ចាំ ប្រេងខ្យង...

របៀបធ្វើ ញាំល្ងុងស្បែកជ្រូក

គ្រឿងផ្សំ ល្ងុង ៥ខាំ (ឈួសជាសរសៃៗ) ស្បែកជ្រូក ៤ខាំ ម្សៅស៊ុប ១ស្លាបព្រាបាយ ខ្ទឹមបារាំង ៥០ក្រាម (បកសម្បកចាស់ចេញ ពុះជាពីរ) គល់ស្លឹកគ្រៃ ៤០ក្រាម (ដំអោយបែក កាត់វែងៗ) ទឹកត្រី ៤០មីលីលីត្រ ទឹកក្រូចឆ្មារ ៣៥មីលីលីត្រ ស្ករ ៥៥ក្រាម ខ្ទឹមស ២០ក្រាម...

វិធីធ្វើសាប៊ូលាងចានពីក្រូចសើច

គ្រឿងផ្សំដែលត្រូវមាន៖ ផ្លែក្រូចសើច (2-3 គីឡូក្រាម)-ម្សៅរមៀត (2 ស្លាប​ព្រាបាយ)-N70 (1 គីឡូក្រាម)-អំបិល (500 ក្រាម)-ទឹក (3 លីត្រ) របៀបធ្វើ ជាដំបូងយើងត្រូវយកផ្លែក្រូចសោចទៅលាងទឹកឲ្យស្អាតរួចចិតជាពីរហើយខ្វះគ្រាប់ចេញ ដាក់ឆ្នាំងដាំទឹក3លីត្រ រួចចាក់ផ្លែក្រូចដែលចិតរួចនោះចូល រង់ចាំរយៈពេល30នាទីដើម្បីឲ្យក្រូចចេញជាតិអស់ បន្ទាប់យើងត្រូវស្រង់ផ្លែក្រូចចេញដោយទុកតែទឹកបានហើយ រង់ចាំទឹកដែលដាំនោះឲ្យត្រជាក់រួចចាក់ N70 ចូល រួចត្រូវកូរវារហូតដល់ឡើងពពុះ ដើម្បីឲ្យពណ៌កាន់តែលឿង យើងត្រូវយកម្សៅមកកូរជាមួយទឹកក្តៅបន្តិចរូចចាក់ចូលឆ្នាំង ជាចុងក្រោយយើងចាក់អំបិលចូលរួចបន្តកូររហូតដល់អំបិលរលាយអស់ជាការស្រេច សម្រួលអត្ថបទ៖...

របៀបធ្វើ សាច់ជ្រូកបំពងដោតអំពៅ

គ្រឿងផ្សំ សាច់ជ្រូកចិញ្រ្ចាំ៥០០ក្រាម ខ្ទឹមក្រហមចិញ្រ្ចាំ១ ស្លាបព្រាបាយកន្លះ ខ្ទឹមស កន្លះស្លាបព្រាបាយ ស្ករស ១ស្លាបព្រាបាយកន្លះ ម្រេច កន្លះស្លាបព្រាបាយ អំបិល ចុងស្លាបព្រា ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ ទឹកត្រី ឬទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ ម្សៅមី កន្លះស្លាបព្រាបាយ អំពៅកាត់ជាកង់១-២ ថ្នាំងអំពៅពុះជាដុំតូចៗល្មម សកសំបកចេញ វិធីធ្វើ មុនដំបូងយកសាច់ជ្រូកមករាយអំបិល ម្រេច ម្សៅស៊ុបមាន់...

សុជីវធម៌ក្នុងការទទួលភ្ញៀវ

យុវភរិយាទាំងឡាយ តែងបានទទួលការចេះដឹងខ្លះៗហើយអំពីរបៀបទទួលភ្ញៀវនៅប្រទេសយើង ដើម្បីធ្វើអោយភ្ញៀវរបស់អ្នកនាងមានភាពសប្បាយរីករាយ ហើយសរសើរអំពីអ្នកនាង អ្នកនាងគួរប្រកាន់ឥរិយាបថជាអ្នកថ្លៃថ្នូរ គ្រប់ពេលវេលាទាំងអស់។ ការទទួលភ្ញៀវនៅផ្ទះ៖ កាលបើអ្នកនាង និងស្វាមីអ្នកនាងស្រុះស្រួលចិត្តគ្នាអញ្ជើញភ្ញៀវ ឲ្យមកពិសាភោជនាហារកំសាន្តនៅក្នុងផ្ទះអ្នកនាង អ្នកនាងជាម្ចាស់ផ្ទះដ៏ចំណាន ត្រូវមានកូនសៀវភៅតូចសម្រាប់កត់សេចក្ដីផ្សេងៗ ព្រោះភាពរវល់របស់អ្នកនាងអាចបណ្ដាលអោយអ្នកនាងភ្លេចចំណងដែលគិតពីមុនថានឹងរៀបធ្វើអ្វីខ្លះ។ នៅក្នុងកូនសៀវភៅនោះ អ្នកនាងត្រូវកត់ឈ្មោះភ្ញៀវដែលអ្នកនាងបានអញ្ជើញអោយមករួបរួម គឺមានប៉ុន្មាននាក់ កូនក្មេងប៉ុន្មាន ដើម្បីស្រួលគិតស្មានដល់ធ្វើម្ហូបទុកបម្រុង។ បុរសជាស្វាមីគួរជួយភារៈកិច្ចរបស់ភរិយាខ្លះៗផងក្នុងរឿងនេះ គឺត្រូវជួយពិគ្រោះជាមួយភរិយាលោកពីម្ហូបអាហារដែលលោកចូលចិត្ត។ តាមធម្មតាការលៀងភោជនាហារនៅតាមផ្ទះមួយកាលមួយគ្រានេះគេតែង អញ្ជើញភ្ញៀវអោយមកពិសានៅវេលាល្ងាចគឺតាំងពីម៉ោង ៦ ទៅទល់នឹងម៉ោង ៨។ លុះជិតដល់ម៉ោងហើយ...

របៀប បុកអំពិលខ្ចីជាមួយកំពឹស

គ្រឿងផ្សំ៖ -កំពឹស និង អំពិលខ្ចី -ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស និងស្លឹកជីនាងវង -អំបិល ស្ករស ម្សៅស៊ុប វិធីធ្វើ៖ 1-ដាក់ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយម៉ត់ ហើយដាក់អំពិលខ្ចីចូល បុកបន្តទៀតអោយរៀងម៉ត់បន្តិច 2-បន្ទាប់មកដាក់ កំពឹស អំបិល ម្សៅស៊ុប និង ស្ករស បុកអោយម៉ត់ចូលជាតិ តាមការនិយមចូលចិត្ត ហើយដាក់ស្លឹកជីនាងវងចូល រួចជាការស្រេច...

របៀបធ្វើ ជ្រក់ត្រចៀកជ្រូក

#គ្រឿងផ្សំ គ្រឿងផ្សំទី ១ ត្រចៀកជ្រូក ១ គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លី ផ្កាចាន់ ៤ ខ្ញី ហាន់ស្តើងៗ ៦-៧ ចំណិត អំបិល ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ គ្រឿងផ្សំទី ២ ទឹក ៣៥០...

វិធីរំសាយជម្លោះ ក្នុងជីវិតគូ

ការប្រើជីវិតគូរួមគ្នា រមែងតែងមានរឿងរកាំរកូស បន្តិចបន្តួចកើតឡើង ប៉ុន្តែប្រសិនបើថ្ងៃណាមួយ មានបញ្ហាដែលត្រូវ ជជែកគ្នា រហូតដំឡើងសរ សៃក រៀងខ្លួនហើយ មិនចេះ រកវិធីដោះស្រាយ នោះវានឹងនាំទៅ រកការបាត់បង់តុល្យភាព ក្នុងជីវិតគូឬធ្វើឲ្យជម្លោះកាន់តែរីកធំ រហូតអាច ប្រេះ ឆាគ្នាបាន ។ខាងក្រោមនេះជាវិធីដោះស្រាយជម្លោះ ដែលគូស្រករ នីមួយៗ គួរស្វែងយល់ ។១-គ្រប់គ្រងស្ថានការណ៍យ៉ាងច្នៃប្រឌិតស្ថានការណ៍នៃការឈ្លោះទាស់ទែងគ្នាបែងចែកជា២ពេលវេលាសំខាន់៖ -ខណៈកំពុងឈ្លោះគ្នាៈ ជាពេលដែលភាគីម្ខាងៗ បញ្ចេញធាតុពិតរបស់ខ្លួន...

ជ័រត្រយ៉ូងចេកមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តេញស្រមោច

នេះជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀតដើម្បីកំចាត់ស្រមោចដែលមករំខានការរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ សូមសាកល្បង វិធីនេះអាចកំចាត់បានទាំងស្រមោចខ្មៅ និងស្រមោចក្រហម។ *វិធីធ្វើ៖ -យើងកាត់ផ្នែកខាងចុងនៃត្រយ៉ូងចេក ដើម្បីអោយស្រក់ជ័រ -បន្ទាប់មកយកថង់ត្រងយកជ័ររបស់វាមកលាយជាមួយភេសជ្ជៈគោជល់ ១កំប៉ុង ក្នុងបរិមាណស្មើគ្នា -បន្ទាប់មកយកល្បាយខាងលើទៅលាយជាមួយទឹក ២០លីត្រ រួចចាក់ដាក់ចានតូចៗ ហើយយកទៅដាក់នៅកន្លែងដែលមានស្រមោចនៅក្នុងផ្ទះរបស់អ្នក។ពេលនោះស្រមោចធំក្លិនរប​ស់នេះនឹងលែងមកជិត ពេលនោះអ្នកនឹងមិនមានស្រមោចមកទៀតឡើយ រីឯល្បាយដែលនៅសល់អ្នកអាចរក្សាទុកក្នុងទូទឹកកកសម្រាប់ប្រើថ្ងៃក្រោយទៀត។

របៀបធ្វើយ៉ាវហន​ ឲ្យមានរស់ជាតិឆ្ងាញ់

👉 គ្រឿងផ្សំ - សាច់គោ បង្គា មឹក … - បន្លែ ស្ពៃបូកគោ ផ្សិត .. - ខ្ទិះដូង ( ខ្ទិះដើម ) - ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច ) - កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត...

ប្រដៅ​កូន​បែប​ណា ទើប​កូន​ស្ដាប់​បង្គាប់ មិន​ក្បាល​រឹង ឬ​ឈ្លើយ?

អ្វី​ក៏​ដោយ​ដែល​ឪពុក​ម្ដាយ​ត្រូវ​ការ​ឲ្យ​កូន​ៗ​ធ្វើ ជា​ដំបូង​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ជា​គំរូ​ឲ្យ​កូន​ៗ​បាន​ឃើញ​សិន ដូច្នេះ​ក្មេង​ៗ​នឹង​ចងចាំ​មេរៀន​ពី​អ្នក។ គ្រប់​សកម្មភាព​របស់​ឪពុក​ម្ដាយ​នឹង​ជះ​ឥទ្ធិពល​ដល់​កូន​ៗ បើ​មិន​ផ្លូវ​ល្អ ក៏​អាច​​​​ចូល​ទៅ​ផ្លូវ​អាក្រក់ ហើយ​បើ​អ្នក​ត្រូវ​ការ​ឲ្យ​កូន​ៗ​ជឿ​ស្ដាប់​បង្គាប់ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាមញ្ញ​ចំនួន ៤ ដែល​នឹង​ជួយ​ឲ្យ​​ឪពុក​ម្ដាយ​គ្រប់​រូប​ដឹង​ថា​ប្រដៅ​កូន​បែប​ណា​ទើប​កូន​ស្ដាប់​បង្គាប់។ ១. ចាប់​ផ្ដើម​ដោយ​ការ​ស្ដាប់​កូន​សិន ការ​ធ្វើ​ឲ្យ​កូន​ស្ដាប់​តាម​សម្ដី​របស់​ខ្លួន​ចាត់​ទុក​បាន​ថា​ជា​រឿង​លំបាក​​មួយ​របស់​ឪពុក​ម្ដាយ។ ដូច្នេះ​មុន​នឹង​ធ្វើ​ឲ្យ​កូន​ៗ​ងាក​មក​ស្ដាប់​តាម​សម្ដី​របស់​អ្នក​ អ្នក​ជា​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ជា​គំរូ​ឲ្យ​ពួក​គេ​បាន​ឃើញ​សិន និង​ប្រើ​ចំណុច​នេះ​ជា​មេរៀន​បង្រៀន​ឲ្យ​កូន​​មាន​គំនិត​ចង់​ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ។ បើ​អ្នក​ជា​ឪពុក​ម្ដាយ​​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​កូន​និយាយ ពួក​គេ​នឹង​មើល​ឃើញ​ពី​ការ​ខ្វល់ខ្វាយ​របស់​អ្នក និង​ហ៊ាន​និយាយ​ជាមួយ​អ្នក​យ៉ាង​បើក​ចំហ​។ ដូច្នេះ​ប្រសិន​បើ​ចង់​ឲ្យ​កូន​ៗ​ស្ដាប់​សម្ដី​អ្នក ជា​ដំបូង​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​និង​ពួក​គេ​មាន​ភាព​ស្និទ្ធស្នាល​។ ២. ​របៀប​និយាយ​ជាមួយ​កូន​ គឺ​ជា​រឿង​សំខាន់ ពេល​ខ្លះ​​កូន​ៗ​អាច​នឹង​គ្មាន​ចិត្ត​ស្ដាប់​ឪពុក​ម្ដាយ​និយាយ នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ចាប់​ផ្ដើម​រអ៊ូរទាំ​ខ្លាំង​ពេក ឬ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ឪពុក​ម្ដាយ​​កំពុង​​ជេរ​ស្ដី ឬ​ខឹង​ពួក​គេ​ដោយ​សារ​​ពួក​គេ​ធ្វើ​អ្វី​មិន​ដូច​ចិត្ត។...
- Advertisement -

LATEST NEWS

MUST READ