តើបងប្អូនស្គាល់ ម្ជូរល្មម (ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម) ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធភាពទេ? ក្រៅពីនេះអាចប្រើជាថ្នាំ រំលាយជាតិខ្លាញ់ក្នុងសរសៃឈាម លើសឈាម ដំបៅក្រពះ ក្អក ចុកពោះ សរសៃប្រសាទ ប្រមាត់ទៀតផង! +ប្រភេទរុក្ខជាតិ៖ ម្ជូរល្មម ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម + ព្យាបាលជំងឺ៖ ស្លឹក៖ក្អក Scorbut - ផ្កា៖ រំលាយអាហារ ចុកពោះ លើសឈាម ប្រមាត់ សរសៃប្រសាទ ជំនួយ៖ ចុកពោះ ជំនួយ៖ លើសឈាម ជំនួយ៖...
រុក្ខជាតិ ដំឡូងជ្វា។ ផ្នែកប្រើប្រាស់ មើម និងស្លឹក។ កន្លែងដាំដុះ ជាប្រភេទរុក្ខជាតិ ត្រូវបានដាំនៅគ្រប់ទីកន្លែងសំរាប់យកមើមបរិភោគ។ ស្លឹកក៏អាចយកមកស្រុះហូបបានដែរ។ សំរាប់ធ្វើជាឱសថ គេអាចយកមើមស្រស់ ឬមើមចិតជាចំណិតៗ រួចហាលស្ងួត ឬកំដៅជាម្សៅ។ រស និងគុណប្រយោជន៍ មើមដំឡូងមានរសជាតិផ្អែមលក្ខណៈធម្មតា មានគុណប្រយោជន៍ជួយសំរួលការរំលាយអាហារ ប៉ូវកន្លែងខូចខាត ប៉ូវកម្លាំង និងបំប៉នឲ្យក្រលៀន។ ការព្យាបាល៖ គេតែងប្រើសំរាប់ព្យាបាលអាការៈរាគរូសទើបកើតថ្មីៗ បញ្ចុះផ្លូវលាមក និងកាត់បន្ថយកំដៅ ការរវើយរវាយ នោមយប់ ស្រី្តមានឈាមជ័រមកមិនប្រក្រតី រដូវមកឥតទៀង ឈាមមិនស្អាត គ្រុនក្តៅ ឡើងកំដៅជាប្រចាំ រាងកាយឈឺចុកចាប់។ មានអ្នកខ្លះយល់ថាដំឡូងអាចជួយទប់ស្កាត់រឹងសរសៃឈាម បន្ថយសម្ពាធឈាម បន្ថយទម្ងន់ និងអាការៈដែលកើតមានចំពោះមនុស្សចាស់។ វាមានលទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់។ យកគេក៏អាចយកមើមស្ងោរហូប ក៏អាចកិនទៅជាម្សៅផ្សំជាមួយល្ងខ្មៅ កិនទៅជាម្សៅរួចសូន សំរាប់ព្យាបាលការរាគរូសទើបកើតថ្មីៗ...
អាការធ្ងន់ធ្ងរណាស់ ដេកតែលើគ្រែអស់រយៈពេលជាងមួយខែ ទិញថ្នាំអស់ច្រើនហើយ គ្រាន់បានជួយកាត់បន្ថយ តែមិនទាំងស្រុង ពេលអស់ជាតិថ្នាំក៏រើវិញភ្លាម! រកបានហើយ រូបមន្តធម្មជាតិបូរាណពូកែស័ក្កសិទ្ធព្យាបាលកៀបសរសៃឆ្អឹងខ្នង មនុស្សសម័យបុរាណដឹងពីវិធីសាស្រ្តនេះយូរមកហើយ ស្ទើរតែមិនគួរឲ្យជឿរបស់ប្រើប្រាស់ក្នុងផ្ទះមានអត្ថប្រយោជន៍ច្រើនលើសពីការគិត។ ព្យាបាល៖ កៀបសរសៃឆ្អឹងខ្នង គ្រឿងផ្សំ៖ គ្រាប់អំបិលធំ (អំបិលក្រួស) និងខ្ញី វិធីធ្វើ និងប្រើប្រាស់៖ -យកគ្រាប់អំបិលក្រួសទៅលីងឲ្យក្ដៅ -ដាក់ខ្ចប់ក្នុងកន្សែងយកមកស្អំនៅត្រង់កន្លែងឈឺ -ប្រសិនបើវាត្រជាក់អាចយកទៅលីងម្ដងទៀតឲ្យក្ដៅ អាចជួយសន្សំសំចៃលុយបានច្រើន។ -បើពិបាករកគ្រាប់អំបិលធំ អាចប្រើគ្រាប់អំបិលគ្រាប់តូចជំនួស ដោយដាក់គ្រាប់អង្ករចូលទៅ ដើម្បីកុំឱ្យគ្រាប់អំបិលតូចៗនោះជាប់គ្នា បន្ទាប់មកដាក់ខ្ញីជាបន្ទះៗ -យកធាតុផ្សំទាំង ៣ យ៉ាងនេះមកលីងជាមួយគ្នាឲ្យក្ដៅ ដើម្បីឲ្យមានប្រសិទ្ធភាពល្អត្រូវដាក់ធាតុផ្សំទាំង ៣ ឲ្យគ្រប់ គួរបញ្ជាក់ថា អំបិលមានសមត្ថភាពកាត់បន្ថយការរលាក អង្ករមានអត្ថប្រយោជន៍ដល់សរីរាង្គទាំងប្រាំ ឯខ្ញីអាចបណ្តេញត្រជាក់ចេញពីរាងកាយ។ -ស្អំនៅត្រង់កន្លែងដែលមានរោគសញ្ញាចាប់ពីខាងក្រោមឡើងទៅខាងលើ -ចាប់ផ្ដើមពីកំភួនជើង បន្ទាប់មកសឹមប្ដូរឡើងទៅខាងលើ ត្រូវស្អំផ្នែកខាងខ្នងនៃរាងកាយរួច សឹមមកស្អំផ្នែកខាងមុខ -ធ្វើរបៀបនេះ រាងកាយរបស់យើងនឹងមានឈាមរត់ពេញរាងកាយ -អាការឈឺចាប់វានឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗដោយខ្លួនឯង -គួរប្រើកន្សែងខ្ចប់មួយជាន់ទៀត ដើម្បីកុំឲ្យពេលស្អំនេះ ធ្វើឲ្យរលាកស្បែក។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នាពេលដឹងថា! ទឹកស្លឹកគ្រៃ អាចព្យាបាលជំងឺកាចសាហាវ ១៥មុខ ដោយមិនបាច់ថ្នាំពេទ្យ ជួយស៊ែរចែកគ្នដឹងផង! ត្រឹមស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ជួយចែកគ្នាដឹងផង! មានភ្ជាប់វីដេអូវិធីធ្វើភេសជ្ជៈធ្វើអោយរាងស្អាតក្នុងរយៈពេល 7 ថ្ងៃ និង សំរាប់ព្យាបាលជំងឺផ្ដាស់សាយ និងធ្វើអារម្មណ៍ស្រស់ថ្លាងាយងាយ។ មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប...
វិធីព្យាបាលឈឺក្រពះរ៉ាំរៃដោយប្រើម្សៅរមៀត និងផ្លែចេកខ្ចី ++វិធីធ្វើគឺ៖ -យកចេកខ្ចីមកបកសំបកចេញ ចិតស្តើងៗហើយហាលឲ្យស្ងួត រួចបុកអោយម៉ដ្ឋ -យករមៀតចិតស្ដើងហើយហាលអោយស្ងួតបុកអោយម៉ដ្ឋ ++វិធីប្រើ៖យកមួយមុខ ១ស្លាបព្រាកាហ្វេលាយចូលគ្នាជាមួយទឹកក្តៅមួយកែវ ហូបមួយថ្ងៃ២ដង ហូបមួយអាទិត្យនោះបងប្អូននឹងបានធូរស្បើយ។ ដោយ៖ អ៊ាង សុផល្លែត
ខណៈ​ជំងឺគ្រុនឈាម​កំពុង​តែ​វាយលុក​និង​កើត​លើ​​កុមារ​ជា​ច្រើន​នាក់ទូទាំង​ប្រទេស ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ពីការ​ណែនាំ​មួយ ដើម្បី​បង្ការ​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ។ ក្រសួង​បញ្ជាក់​ថា ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលនៅជិតបំផុត និងជាបន្ទាន់(មិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន)។ ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចៀសវាងការទៅព្យាបាលនៅសេវាឯកជន។ ១. បំបាត់ជម្រកមូស លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា។ សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ។ សម្ភារៈស្តុកទឹកត្រូវលាងសម្អាត១សប្តាហ៍ម្តងដើម្បីបំបាត់ដង្កូវទឹកសម្អាតសំរាមដូចជា សំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ ។កង់ ថង់ប្លាស្ទិក សំបកដូង ។ល។ ដាក់ថ្នាំអាល់បែតសម្លាប់ដង្គវទឹក ក្នុងពាង ឬអាងស្តុកទឹក។ ២. ការការពារខ្លួនកុំឲ្យមូសខាំ ស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង។ កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ។ បើកទ្វារបង្អួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់៕  
ត្រឹម​រយៈ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ទទួល​ក្មេង​មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ប្រមាណ​៦០០​នាក់​ទៅ​ហើយ ខណៈ​ដែល​ក្មេង​មាន​ជំងឺ​នេះ​កាន់​តែ​មាន​ច្រើន​ឡើង​។ ក្រសួង​សុខា​ភិបាល ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ពី​ការ​ផ្ទុះ​នៃ​ជំងឺ​គ្រុន​ឈាម​នោះ នៅ​តាម​មន្ទីរ​ពេទ្យ​គេ​សង្កេត​ឃើញ​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​ក៏​កើន​ឡើង​ខ្ពស់​ផង​ដែរ។ តួ​លេខ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​បាន​បង្ហាញ​ថា៖ ​កុមារ​មាន​ជំងឺ​ចំនួន​ ៤៣០៥​នាក់ ​ត្រូវ​បាន​ពិនិត្យ​ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ​និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន​២៩៩០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ​ក្នុង​ចំណោម​កុមារ​ទាំង​នោះ ​មាន​៥៧៧​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​៨៩​នាក់​ត្រូវ​បាន​វះ​កាត់៕  
- Advertisement -

LATEST NEWS

MUST READ