រុក្ខជាតិៈ រំដេង រំដេងជាស្មៅរស់បានយូរឆ្នាំ។ មើមរាងមូលធំថ្លោស ក្រអូបប្រហើរ គ្រប់ដណ្តប់ទៅដោយស្លាកស្នាមព្យាបាល មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មលើស្បែក បាត់រដូវ ជួយលាងឈាមអោយស្អាត -ស្លឹក៖ ដុះឆ្លាស់គ្នា រាងមូលទ្រវែង ដូចផ្លែលំពែង ផ្ទៃខាងលើរលោងភ្លឺ -កញ្ចុំផ្កានៅខាងចុង ជាចង្កោមខ្នាប់។ ផ្កាពណ៌បៃតង លាយស។ ផ្លែរាងមូលត្រឡំ ឬ រាងដូចស៊ុត។ -កន្លែងដាំដុះ : គេដាំប្រើសំរាប់ជាគ្រឿងទេស -ផ្នែកប្រើប្រាស់ៈ មើម ឬស​ ស្ទប ផ្កា -ការព្យាបាលៈ មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត...
រុក្ខជាតិ ដំឡូងជ្វា។ ផ្នែកប្រើប្រាស់ មើម និងស្លឹក។ កន្លែងដាំដុះ ជាប្រភេទរុក្ខជាតិ ត្រូវបានដាំនៅគ្រប់ទីកន្លែងសំរាប់យកមើមបរិភោគ។ ស្លឹកក៏អាចយកមកស្រុះហូបបានដែរ។ សំរាប់ធ្វើជាឱសថ គេអាចយកមើមស្រស់ ឬមើមចិតជាចំណិតៗ រួចហាលស្ងួត ឬកំដៅជាម្សៅ។ រស និងគុណប្រយោជន៍ មើមដំឡូងមានរសជាតិផ្អែមលក្ខណៈធម្មតា មានគុណប្រយោជន៍ជួយសំរួលការរំលាយអាហារ ប៉ូវកន្លែងខូចខាត ប៉ូវកម្លាំង និងបំប៉នឲ្យក្រលៀន។ ការព្យាបាល៖ គេតែងប្រើសំរាប់ព្យាបាលអាការៈរាគរូសទើបកើតថ្មីៗ បញ្ចុះផ្លូវលាមក និងកាត់បន្ថយកំដៅ ការរវើយរវាយ នោមយប់ ស្រី្តមានឈាមជ័រមកមិនប្រក្រតី រដូវមកឥតទៀង ឈាមមិនស្អាត គ្រុនក្តៅ ឡើងកំដៅជាប្រចាំ រាងកាយឈឺចុកចាប់។ មានអ្នកខ្លះយល់ថាដំឡូងអាចជួយទប់ស្កាត់រឹងសរសៃឈាម បន្ថយសម្ពាធឈាម បន្ថយទម្ងន់ និងអាការៈដែលកើតមានចំពោះមនុស្សចាស់។ វាមានលទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់។ យកគេក៏អាចយកមើមស្ងោរហូប ក៏អាចកិនទៅជាម្សៅផ្សំជាមួយល្ងខ្មៅ កិនទៅជាម្សៅរួចសូន សំរាប់ព្យាបាលការរាគរូសទើបកើតថ្មីៗ...
ជារួមសណ្តាន់ជារុក្ខជាតិដើមធំ ច្រើនដុះតាមទីទំនាប ឬព្រៃរនាម។ ស្លឹករាងពងក្រពើ ផ្លែទំហ៊ំប៉ុនកដៃក្មេងរាងពងក្រពើ មានរសជាតិជូរ ។ ផ្លែវាគេប្រើជាម្ជូរសំរាប់ស្លរ ចំណែកឯស្លឹកខ្ចីៗរបស់វាក៏គេអាចប្រើជាម្ជូរបានដែរតែវាមានរសជាតិជូរលាយចត់តិចៗ ។ ក្រៅពីប្រើជាម្ជូរសំរាប់ស្លរ ចាស់បុរាណលោកប្រើសណ្តាន់នេះ ព្យាបាលជំងឺច្រើនប្រភេទដូចខាងក្រោម៖ ព្យាបាលជំងឺ៖ កន្ទាលត្រអាក ជំងឺសើស្បែក រោគ ពិស លឿង និងធំពោះ។ វិធីធ្វើ និងវិធីប្រើប្រាស់៖ សំបក ព្យាបាលកន្ទាលត្រអាក និងជំងឺសើស្បែក ឯស្លឹក និងផ្លែ ធ្វើជាបន្លែ ស្ងោរត្រាំកើតពិស ធ្វើជាថ្នាំព្យាបាលរោគ លឿង និងធំពោះ។ ចាស់បុរាណយើង លោកក៏ប្រើស្លឹកសណ្តាន់នេះសំរាប់ស្ងោរយកទឹកត្រាំដំបៅពិស តែបច្ចុប្បន្ន គេរកឃើញថាអ្នកដែលមានដំបៅជើងដោយសារតែជំងឺ ទឹកនោមផ្អែមក៏អាចព្យាបាលជាដោយយកស្លឹកសណ្តាន់នេះ ស្ងោរជាមួយអំបិលត្រាំមួយថ្ងៃពីរ ទៅបីដង។ សូមសាកល្បងរយៈពេលមួយអាទិត្យឃើញលទ្ឋផលវិជ្ជមាន (សុំបញ្ជាក់ថានេះគ្រាន់តែវិធីព្យាបាលដំបៅប៉ុណ្ណោះ មិនមែនព្យាបាលជម្ងឺទឹកនោមផ្អែមទេ )...
តើបងប្អូនស្គាល់ ម្ជូរល្មម (ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម) ទេ? ដឹងទេថា រុក្ខជាតិនេះ អាចព្យាបាល ក្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធភាពទេ? ក្រៅពីនេះអាចប្រើជាថ្នាំ រំលាយជាតិខ្លាញ់ក្នុងសរសៃឈាម លើសឈាម ដំបៅក្រពះ ក្អក ចុកពោះ សរសៃប្រសាទ ប្រមាត់ទៀតផង! +ប្រភេទរុក្ខជាតិ៖ ម្ជូរល្មម ឬ ម្ជូរបារាំង ឬ ជេងគ្រេងក្រហម + ព្យាបាលជំងឺ៖ ស្លឹក៖ក្អក Scorbut - ផ្កា៖ រំលាយអាហារ ចុកពោះ លើសឈាម ប្រមាត់ សរសៃប្រសាទ ជំនួយ៖ ចុកពោះ ជំនួយ៖ លើសឈាម ជំនួយ៖...
ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នាពេលដឹងថា! ទឹកស្លឹកគ្រៃ អាចព្យាបាលជំងឺកាចសាហាវ ១៥មុខ ដោយមិនបាច់ថ្នាំពេទ្យ ជួយស៊ែរចែកគ្នដឹងផង! ត្រឹមស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ជួយចែកគ្នាដឹងផង! មានភ្ជាប់វីដេអូវិធីធ្វើភេសជ្ជៈធ្វើអោយរាងស្អាតក្នុងរយៈពេល 7 ថ្ងៃ និង សំរាប់ព្យាបាលជំងឺផ្ដាស់សាយ និងធ្វើអារម្មណ៍ស្រស់ថ្លាងាយងាយ។ មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប...
អាការធ្ងន់ធ្ងរណាស់ ដេកតែលើគ្រែអស់រយៈពេលជាងមួយខែ ទិញថ្នាំអស់ច្រើនហើយ គ្រាន់បានជួយកាត់បន្ថយ តែមិនទាំងស្រុង ពេលអស់ជាតិថ្នាំក៏រើវិញភ្លាម! រកបានហើយ រូបមន្តធម្មជាតិបូរាណពូកែស័ក្កសិទ្ធព្យាបាលកៀបសរសៃឆ្អឹងខ្នង មនុស្សសម័យបុរាណដឹងពីវិធីសាស្រ្តនេះយូរមកហើយ ស្ទើរតែមិនគួរឲ្យជឿរបស់ប្រើប្រាស់ក្នុងផ្ទះមានអត្ថប្រយោជន៍ច្រើនលើសពីការគិត។ ព្យាបាល៖ កៀបសរសៃឆ្អឹងខ្នង គ្រឿងផ្សំ៖ គ្រាប់អំបិលធំ (អំបិលក្រួស) និងខ្ញី វិធីធ្វើ និងប្រើប្រាស់៖ -យកគ្រាប់អំបិលក្រួសទៅលីងឲ្យក្ដៅ -ដាក់ខ្ចប់ក្នុងកន្សែងយកមកស្អំនៅត្រង់កន្លែងឈឺ -ប្រសិនបើវាត្រជាក់អាចយកទៅលីងម្ដងទៀតឲ្យក្ដៅ អាចជួយសន្សំសំចៃលុយបានច្រើន។ -បើពិបាករកគ្រាប់អំបិលធំ អាចប្រើគ្រាប់អំបិលគ្រាប់តូចជំនួស ដោយដាក់គ្រាប់អង្ករចូលទៅ ដើម្បីកុំឱ្យគ្រាប់អំបិលតូចៗនោះជាប់គ្នា បន្ទាប់មកដាក់ខ្ញីជាបន្ទះៗ -យកធាតុផ្សំទាំង ៣ យ៉ាងនេះមកលីងជាមួយគ្នាឲ្យក្ដៅ ដើម្បីឲ្យមានប្រសិទ្ធភាពល្អត្រូវដាក់ធាតុផ្សំទាំង ៣ ឲ្យគ្រប់ គួរបញ្ជាក់ថា អំបិលមានសមត្ថភាពកាត់បន្ថយការរលាក អង្ករមានអត្ថប្រយោជន៍ដល់សរីរាង្គទាំងប្រាំ ឯខ្ញីអាចបណ្តេញត្រជាក់ចេញពីរាងកាយ។ -ស្អំនៅត្រង់កន្លែងដែលមានរោគសញ្ញាចាប់ពីខាងក្រោមឡើងទៅខាងលើ -ចាប់ផ្ដើមពីកំភួនជើង បន្ទាប់មកសឹមប្ដូរឡើងទៅខាងលើ ត្រូវស្អំផ្នែកខាងខ្នងនៃរាងកាយរួច សឹមមកស្អំផ្នែកខាងមុខ -ធ្វើរបៀបនេះ រាងកាយរបស់យើងនឹងមានឈាមរត់ពេញរាងកាយ -អាការឈឺចាប់វានឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗដោយខ្លួនឯង -គួរប្រើកន្សែងខ្ចប់មួយជាន់ទៀត ដើម្បីកុំឲ្យពេលស្អំនេះ ធ្វើឲ្យរលាកស្បែក។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ដំណឹងល្អសំរាប់អ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែមកំរិតធ្ងន់អ្នកឈឺរាប់ឆ្នាំរ៉ាំរ៉ៃ ស្ពឹកមួយចំហៀងខ្លួន ងាប់សរសៃ ដើរពុំរួច សូមពុកម៉ែបងប្អូន កុំអស់សង្ឃឹម ឪសថនេះអាចឲ្យពុកម៉ែបងប្អូនមានវាសនាថ្មីបាន។ *រុក្ខជាតិឱសថរួមមាន៖ -ដើមសុខឆ្មា ឬពុកមាត់ឆ្មា -ម្អមស្រស់ និងក្រៀម -ស្មៅក្រវ៉ាញជ្រូក -សំបកខ្ទឹមស -អំបិលដុំ *វិធីផ្សំ និងប្រើប្រាស់ -យកដើមសុខឆ្មាយកទាំងអស់ ១ដើម និងម្អមស្រស់ ៩ដើម បុកលាយទឹកដូង១ផ្លែ -ច្រោះ ហើយហូប ២ថ្ងៃម្តង ពេលព្រឹកមុនទទួលទានអាហារ៣០នាទី -ហាមធ្វើក្លាសេទុក ហាមហូបសល់ចាក់ចោល -ហូបអស់តែដូង៧បានហើយ -ត្រូវហូបថ្នាំដាំបន្តរហូតអស់ថ្នាំ ហើយយកដើមសុកឆ្មាចិញ្ច្រាំហាលឲ្យស្ងួត ៣០ដើម សំបកខ្ទឹមស៣០ដុំ ស្មៅក្រវ៉ាញជ្រូក៣០គុម្ពយកទាំងឫសមើម អំបិលដាក់១ឆ្នាំង៧ក្រួស(ដុំ) ដាំទឹកហូបជាប្រចាំដូចហូបតែ ជារៀងរាល់ថ្ងៃរហូតអស់ថ្នាំប៉ុណ្ណឹង៣ឆ្នាំងដូរថ្នាំម្តង។ -បើអ្នកមិនមានទឹកនោមផ្អែមមិនបាច់ដាក់ស្មៅក្រវ៉ាញជ្រូក និងអំបិលទេ -បើទឹកនោមផ្អែមសុទ្ធ ប្រើ ៣មុខ គឺក្រវ៉ាញជ្រូក ស្លឹកក្រូចសើចដាក់ម្តង៧សន្លឹក អំបិល៧ដុំ ដាំទឹកហូប បើឈឺទាំង២ ប្រើចូលគ្នា -ត្រូវតម សាច់ឆ្កែ ទាកាប៉ា កាពិ និងគ្រឿងកំប៉ុង។ **សូមពិនិត្យ...
- Advertisement -

LATEST NEWS

MUST READ