វិធីងាយៗពីវិធីបណ្ដុះផ្សិតកញ្ជោរ

ធីបណ្ដុះផ្សិតកញ្ជោរ *វត្ថុធាតុដើមដែលត្រូវការ៖ - សំបុកកណ្ដៀរ 0,5គីឡូក្រាម - បាយស 1 គីឡូក្រាម - ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន) *ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។ *ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច...

របៀបដាំដំណាំទំពាំងបាយជូរ

១. សិក្សាអំពីប្រភេទដី ៖ មុននឹងដាំទំពាំងបាយជូរត្រូវរាស់ដីជាមុនសិន គឺប្រភេទដីទូល ដីមិនលិចទឹក រឺ ជាំទឹក ទីតាំងស្រឡះមានខ្យល់និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ ជាដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ។ ប្រសិនបើដីហាប់ពេករឺក៏គ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង រឺបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឲ្យដីនោះធូរនិងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។ ២. រដូវភ្ជួរដើម្បីបំបែកដី ៖ ក្រោយពីរើសបានដីហើយ ត្រូវរើសរដូវដើម្បីភ្ជួរបំបែកដីដើម្បីរៀបចំកន្លែងសំរាប់ដាំ។ ការរៀបចំដី ខែ ១១ រឺក៏ ខែ ១២...

រូបមន្តងាយៗធ្វើឱសថត្រជាក់សម្រាប់សត្វមាន់ ហើយជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ….

នេះគឺជារូបមន្តងាយៗធ្វើឱសថត្រជាក់សម្រាប់សត្វមាន់ ហើយជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ ឬងាប់ថែមទៀត ដោយគ្រាន់តែយកផ្លែត្រឡាចស្រស់ ពុះជាពីរតាមបណ្តោយផ្លែ រួចយកស្លាបព្រាចូកយកគ្រាប់ចេញ ហើយដាក់ផ្លែត្រឡាចនោះឱ្យមាន់ស៊ី។ សូមផ្តល់ត្រឡាចឱ្យមាន់ស៊ី តែនៅរដូវក្តៅប៉ុណ្ណោះ ព្រោះត្រឡាចមានជាតិទឹកច្រើន ធ្វើឱ្យត្រជាក់ ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺការដាក់ត្រឡាចឱ្យមាន់ស៊ីនេះ នឹងជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ ឬងាប់ថែមទៀត។

ការចិញ្ចឹមកំពិស

១ការរៀបចំកន្លែងចិញ្ចឹម៖ - រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ - អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក - ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ - ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ) ២ការឲ្យចំណី៖ - ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។ -...

បច្ចេកទេសធ្វើជីបង្កើនទិន្នផលដំណាំហូបផ្លែបានខ្ពស់!

រូបមន្តផ្សំនេះ ផ្តល់ទ្ឋផលគួរជាទីគាប់ចិត្តជាពិសេសលើដំណាំក្រូច ទទឹម និងស្វាយ។ បើនិយាយពីស្វាយវិញ គឺល្អណាស់ វាចេញផ្កាច្រើន ចំនែកឯទទឹមពីដំបូងគឺរោយស្លឹកក្រោយមកទើបចេញផ្កាច្រើន។ ចូរបាញ់វា៣ ទៅ៧ថ្ងៃម្តង។ គារូបមន្តនេះមិនអាចប្រើលើដំណាំល្ហុងបាននោះទេ ព្រោះអាចធ្វើឱ្យល្ហុងងាប់។ *ធាតុផ្សំ៖ – ប៊ីចេង មួយស្លាបព្រាកាហ្វេ – ស្កររងូ ១ស្លាបព្រាកាហ្វេ – ទឹកធម្មតា ១លីត្រ *វិធីធ្វើ៖ លាយបញ្ចូលគ្នានូវសមាសធាតុទាំងបីអោយរលាយទៅជាអង្គធាតុតែមួយ។ *វិធីប្រើ៖ បងប្អូនបាញ់ល្បាយខាងលើ លើផ្កា និងផ្លែគ្រប់ដំណាំហូបផ្លែទាំងអស់។ ជូនពរអោយទទួលបានជោគជ័យលើរបរអាជីវកម្ម។ សូមអរគុណ។ រូបមន្តផ្សំនេះ ផ្តល់ទ្ឋផលគួរជាទីគាប់ចិត្តជាពិសេសលើដំណាំក្រូច ទទឹម...

បច្ចេកទេសដាំក្រូចឃ្វិច

១ការ​រើស​ទីតាំង​ បើ​កសិដ្ឋាន​យើង​ជា​ដី​ទូលាយ តោង​យក​ទី​ទាប​ជាងគេ​ដាំ​ក្រូច។ បើ​កសិដ្ឋាន​ជា​ដីស្រែ​លើ នោះ​ជាទូទៅ​ទឹក​លិច​ត្រឹម​ស្មង ឬ​ជង្គង់។ បើ​យើង​នៅតាម​ដងស្ទឹង ឬ​ទន្លេ ដី​យើង​ជួន​ទឹក​មិន​លិច ជួន​ទឹក​លិច​ត្រឹម​ជង្គង់ ឬ​លើ​ជង្គង់​បន្តិច​ក៏​អាច​ដាំ​ក្រូច​បាន រីឯ​ទី​ទឹក​លិច ដល់​ត្រឹម​ចង្កេះ​គួរ​ដាំ​ស្វាយ។ ទី​តាម​ស្ទឹង​ទន្លេ គួរ​ដាំ​ឫស្សី​ជា​របាំង​ខ្យល់​តាម​ព្រុំ ដើម្បី​កុំអោយ​ខ្យល់​បោក​រំលំ​ដំណាំ​នានា នៅ​រដូវវស្សា​ពេល​ទឹក​លិច។ ២ការជ្រើសរើស​ពូជ​ ការ​ទិញយក​ពូជ​ពី​ផ្សារ​រក​ភាព​ប្រាកដ​ពុំ​ឃើញ បើសិនណា​ជា​យើង​ដឹងថា ទីណា​ជិតៗ​មាន​ក្រូចឃ្វិច ដែល​យើង​ចូលចិត្ត ត្រូវអោយ​គេ​សាក​អោយ ២-៣​មែក ឬ​ទិញ​ផ្លែ​ទំ​របស់គេ​ក៏បាន។ ពេលនេះ​យើង​និយាយ​ពី​ការ​រើស​ពូជ តាម​ការទិញ​ពី​ផ្សារ​នូវ​ផ្លែ​ដែល​យើង​ចូលចិត្ត ។ ក្រូចឃ្វិច​មាន ច្រើនបែប​ខុសគ្នា​ដោយ...
- Advertisement -

LATEST NEWS

MUST READ