បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ

១-ការរៀបចំដីសាប ក្នុងការរៀបចំដីសាបយើងត្រូវភ្ជូរ២ដងនិងរាស់ម្តង រួហើយយើងធ្វើជាថ្នាល​នៅលើថ្នាលយើង​ដាក់ជី​ធម្មជាតិ។ ២-ការរៀបចំគ្រាប់សាប អុំយកសំរាមដីចេញ រួយកគ្រាប់ស្រូវទៅដាក់កូរក្នុងទឹកស្រង់យកគ្រាប់ដែលស្ពៀតអណ្តែតចេញ។ ត្រាំគ្រាប់ពូជរយៈពេល២យប់និងផ្អាប់ទុក១យប់។ សាបសំណាបស្តើងៗ។ ៣-ការរៀបចំដីសំរាបស្ទួង ភ្ជួរលើកទី១បាចជីផ្សំពីលាមកសត្វ ស្រោចទឹកជី ធភ្ញ និង ធធ្ញ ដោយលាយ១លីត្រលាយទឹក ធម្មតា៥០០លីត្រ ទុករយៈពេល១០-១៥ថ្ងៃ ។ ភ្ជួរលើកទី២ភ្ជួរត្រលប់ដីនិងរាស់អោយបានរាបស្មើរ បន្ទាប់មកចាប់ផ្ដើមស្ទូង ។ ៤-ការស្ទូង ដកសំណាបអាយុ២០ថ្ងៃយកទៅស្ទួង ។ ពេលដកជ្រើសរើសដើមថ្លោសយកទៅស្ទូង ។ ដកសំណាបថ្នមៗនិងដកភា្លមស្ទូងភ្លាម ។ ស្ទូង១ដើមក្នុង១គុម្ភ ដោយមានចន្លោះគុម្ភ ២,៥-៣,៥តឹក ។ ស្ទូងរាក់ៗនិងត្រង់ជួរ ។ ក្រោយស្ទូងរួចយើងយកជីធម្មជាតិទៅដាក់នៅចន្លោះគុម្ភ ដើម្បីអោយឬសសន្ទូងងាយស្រូល ដុះលូតសលាស់ ។ ៥-ការថែទាំ ដកស្មៅ...

វិធីងាយៗពីវិធីបណ្ដុះផ្សិតកញ្ជោរ

ធីបណ្ដុះផ្សិតកញ្ជោរ *វត្ថុធាតុដើមដែលត្រូវការ៖ - សំបុកកណ្ដៀរ 0,5គីឡូក្រាម - បាយស 1 គីឡូក្រាម - ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន) *ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។ *ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច...

រូបមន្តងាយៗធ្វើឱសថត្រជាក់សម្រាប់សត្វមាន់ ហើយជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ….

នេះគឺជារូបមន្តងាយៗធ្វើឱសថត្រជាក់សម្រាប់សត្វមាន់ ហើយជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ ឬងាប់ថែមទៀត ដោយគ្រាន់តែយកផ្លែត្រឡាចស្រស់ ពុះជាពីរតាមបណ្តោយផ្លែ រួចយកស្លាបព្រាចូកយកគ្រាប់ចេញ ហើយដាក់ផ្លែត្រឡាចនោះឱ្យមាន់ស៊ី។ សូមផ្តល់ត្រឡាចឱ្យមាន់ស៊ី តែនៅរដូវក្តៅប៉ុណ្ណោះ ព្រោះត្រឡាចមានជាតិទឹកច្រើន ធ្វើឱ្យត្រជាក់ ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺការដាក់ត្រឡាចឱ្យមាន់ស៊ីនេះ នឹងជួយឱ្យមាន់នឹងធន់ជំងឺ មិនសូវឈឺ ឬងាប់ថែមទៀត។

ការចិញ្ចឹមកំពិស

១ការរៀបចំកន្លែងចិញ្ចឹម៖ - រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ - អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក - ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ - ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ) ២ការឲ្យចំណី៖ - ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។ -...

របៀបដាំដំណាំទំពាំងបាយជូរ

១. សិក្សាអំពីប្រភេទដី ៖ មុននឹងដាំទំពាំងបាយជូរត្រូវរាស់ដីជាមុនសិន គឺប្រភេទដីទូល ដីមិនលិចទឹក រឺ ជាំទឹក ទីតាំងស្រឡះមានខ្យល់និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ ជាដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ។ ប្រសិនបើដីហាប់ពេករឺក៏គ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង រឺបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឲ្យដីនោះធូរនិងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។ ២. រដូវភ្ជួរដើម្បីបំបែកដី ៖ ក្រោយពីរើសបានដីហើយ ត្រូវរើសរដូវដើម្បីភ្ជួរបំបែកដីដើម្បីរៀបចំកន្លែងសំរាប់ដាំ។ ការរៀបចំដី ខែ ១១ រឺក៏ ខែ ១២...

អន្តរជាតិ ចង់មកបោះទុនវិនិយោគចិញ្ចឹមបង្កងនៅកម្ពុជា ដោយសារតែ…

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានរឿងគួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយ បន្ទាប់ពីឃើញ ហ្វេសប៊ុករបស់ “ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” បានបញ្ជាក់ឲ្យដឹងថា៖ “នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញបន្តដឹកនាំគណប្រតិភូក្រសួង ទៅជួបពិភាក្សាការងារជាមួយ លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker...

អស្ចារ្យមែន! កសិដ្ឋានចិញ្ចឹម​​កូន​ចៀម​ធម្មជាតិ​ គ្រោង​ពង្រីក​បន្ថែមរាប់​ពាន់​ក្បាល នៅកំពង់ឆ្នាំង

<<៥​ពាន់ដុល្លារ​ជា​ដើម​ទុនដំបូង​របស់ វីរះ ក្នុង​របរ​ចិញ្ចឹម​សត្វ​ចៀម​>> ស្ថិត​ក្នុង​ ភូមិ​ខ្វិត​ទួល​ឃ្លាំង​ ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​ កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​ដែល​មាន​ចិញ្ចឹម​ចៀម​ជាង​៧០​ក្បាល​លក្ខណៈគ្រួសារ​គ្រោង​ពង្រីក​ការចិញ្ចឹម​បន្ថែម​រហូតដល់​រាប់​ពាន់​ក្បាល​នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ។ ម្ចាស់​កសិដ្ឋាន​វ័យ​២៤​ឆ្នាំ​លោក​ ប៊ុន​ ចាន់​វីរះ​ បាន​បញ្ជាក់​ប្រាប់​ថា << ខ្ញុំ​ចិញ្ចឹម​នេះ​ជា​លក្ខណៈ​គ្រួសារ​ទេ ដំបូង​ឡើយ​ ខ្ញុំចិញ្ចឹម​សត្វ​ពពែ តែ​ដោយ​សារ​ពពែ​ជា​សត្វ​មិន​សូវ​ធន់​នឹង​អាកាសធាត​វា​ឈឺ​ច្រើន​ ទើប​ខ្ញុំ​ដូរ​មក​ចិញ្ចឹម​ចៀម​វិញ​​​។ ចៀម​វា​ធន់​នឹង​អាកាស​ធាតុ​​ ហើយ​វា​ស្រួល​ចិញ្ចឹម​ វា​ស៊ី​តែ​ស្មៅ​ធម្មជាតិ​ដែល​មាន​នៅទីនេះស្រាប់​ ហើយ​​ការទទួល​ផលក៏បាន​លឿន​​​ វា​ខុស​ពី​ការ​ចញ្ចឹម​មាន់​ ទា​ ជ្រូក​...
- Advertisement -

LATEST NEWS

MUST READ